៩ខែដើម​ឆ្នាំពន្ធដា​កម្ពុជា​ប្រមូល​ថវិការ​បាន​ចំនួន ៦៧៨​លាន​ដុល្លារ​

ទំហំអក្សរ

 

រាជធានីភ្នំពេញ៖ សរុប​រយះពេល​៩ខែដើម​ឆ្នាំ២០១៣​នេះ​ប្រាក់ពន្ធដារ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដា ​បានប្រមូល​គឺមាន​ចំនួន ប្រមាណ​ជា​២៧១២,២៣​ពាន់លាន​រៀល​ឬ​ប្រមាណ​ជា៦៧៨​លានដុល្លារ​អាមេរិក​ស្មើនឹង​៧៨,៣​ភាគរយ នៃ គោ ល ដៅ​កំនត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ២០ ១៣។

 

យោងតាម​សេចក្តី​ប្រកាស​ពត៌មាន​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារបាន​បង្ហាញ​អោយ​ដឹងថា

សរុប​រយះពេល​៩ខែដើម​ឆ្នាំ២០១៣​ធៀបនឹង​រយះពេល​៩ខែ​ដូចគ្នា​ក្នុងឆ្នាំ​២០១២​ឃើញ​ថា​ប្រាក់​ចំណូល​ដែល​សម្រេច​បាននា​ដើម​ឆ្នាំនេះ​មាន​កំណើន​១៦,១​ភាគរយ។

 

ប្រភព​ដដែល​បានឲ្យ​ដឹងថា ក្នុងនោះ​ថវិការដ្ឋ​សម្រេច​បាន​៧៥,៩ភាគរយ និង​ថវិកា​រាជធានី ខេត្ត​សម្រេច​បាន ៩៦,៤ ភាគ រយ ។

 

អគ្គនាយក​ដ្ឋានពន្ធដារ​បាន​និយាយថា​តាមការ​វិភាគ​ប្រភេទ​ពន្ធឃើញថា​ចំណូល​ពន្ធក្នុង​ឆ្នាំ២០១៣​មានការកើន​ឡើងគ្រប់​ប្រភេទពន្ធ​ក្នុងនោះ​ប្រភេទ​ពន្ធ​សំខាន់ៗ​ដែលមាន​ការកើន​ឡើងមាន​ដូចជា ពន្ធលើ​ប្រាក់​បៀវត្ស​​​មានការកើន​ឡើង​ប្រមាណ​២៤,៤ភាគរយ ពន្ធ​លើ​ប្រាក់​ចំណេញមាន​ការកើន​ឡើង​ប្រមាណ​ ១៩,៥ភាគរយ អាករលើតម្លៃ​បន្ថែម​មាន​ការកើន​ឡើង​ប្រមាណ ១៨ភាគរយ និង អាករ​ពិសេស​មានការកើន​ឡើង​ប្រមាណ ១៦.ភាគរយ។​

 

ប្រភព​ដដែល​បានឲ្យ​ដឹងថា ការពិនិត្យ​តាម​វិស័យ​ឃើញ​ថា​ចំណូល​ក្នុងឆ្នាំ​២០១៣​មានការ​កើន​ឡើង​ស្ទើរ​គ្រប់​សកម្មភាព​ក្នុងនោះ​ផ្នែក​ផលិត​ភេសជ្ជៈ​កើន​ឡើង​ប្រមាណ​២១,៩​ភាគរយ ផែ្នក​សេវា​ហិរញ្ញវត្ថុ​កើន​ឡើង​ប្រមាណ​ ២៧,៥​ភាគរយ ​ផ្នែក​ទូរគមនាគមន៏​កើន​ឡើង​ប្រមាណ ១៨,៦​ភាគរយ ផ្នែក​ផលិត​គ្រឿង​ប្រើប្រាស់​កើន​ឡើង​ប្រមាណ ៣៤,៦​ភាគរយ  នីហរ័ ណ​អាហារ័ណ​​កើនឡើង​ប្រមាណ ២២,២ភាគរយ ស្ថាបត្យកម្មនិង​សំណង់​កើន​ឡើង​ប្រមាណ ២២,១ភាគរយ ផ្នែក​នីហរ័ណ-អាហរ័ណ​កើន​ឡើង​ប្រមាណ ២៤,២​ភាគរយ ផ្នែកផលិត សម្លៀកបំ​ពាក់​កើន​ឡើង​ប្រមាណ៤៤,៦​ភាគរយ ផ្នែកដឹកជញ្ជូន​និង​ទេសចរណ៍​កើនឡីង ប្រមាណ ៣៤,៨ភាគរយ​ អាកាស​​យាន​ដ្ឋាន​និង​កំពង់ផែ​កើ​នឡើង​ប្រមាណ ៧៣,៧ភាគរយ សណ្ឋាគារ​និង​ផ្ទះ​សំណាក់​កើន​ឡើង​ប្រមាណ ២២,៦​ភាគរយ លក់​គ្រឿងយន្ត​ស្មើនឹង ២២៤​ភាគរយ ផលិតម្ហូប​អាហារ​ស្មើនឹង ៤៩,២ភាគរយ និងផ្នែក​ផលិត​គ្រឿង​អេឡិច​ទ្រិច និងអេឡិច​ត្រូនិច ស្មើនឹង ៤២,៧ភាគរយ។​


 

 

បញ្ចេញមតិ
ព័ត៌មានពាក់ព័ន្ធ